តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និង ប្រឡាយសាធារណៈ តាមអំពើចិត្ត ខណៈអាជ្ញាធរ ស្ងាត់ដូចចោរលួចសេះ

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និង ប្រឡាយសាធារណៈ តាមអំពើចិត្ត ខណៈអាជ្ញាធរ ស្ងាត់ដូចចោរលួចសេះ

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និង ប្រឡាយសាធារណៈ តាមអំពើចិត្ត ខណៈអាជ្ញាធរ ស្ងាត់ដូចចោរលួចសេះ

កំពង់ធំ ÷ ថ្មីៗនេះ ជុំវិញករណី បុគ្គល  ឈ្មោះ ស៊ាង លូ បានចាក់ដីរំលោភយកដីចំណីបឹង ឬ ប្រឡាយសាធារណៈ តាមតែអំពើចិត្ត នៅចំណុច ភូមិខោស ឃុំទំរីង  ស្រុកសណ្តាន់  ខេត្តកំពង់ធំ ។ មហាជនមានចម្ងល់ថា ហេតុអ្វីរដ្ឋបាលស្រុកសណ្តាន់ បានត្រឹមតែចេញសេចក្តីបំភ្លឺមួយច្បាប់  តែមិនមានការអនុវត្តច្បាប់ ហើយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បែរជាស្ងាត់ដូចចោរលូចសេះទៅវិញ  ។

ប្រភពជាច្រើនបានអោយដឹងថា ÷  ទំតាំងដីដែលបុគ្គល ឈ្មោះ ស៊ាង លូ  បានកំពុងចាក់រំលោភបំពានយកធ្វើជាកម្មសិទ្ធនោះ គ្មានប្លង់  គ្មានបង្កាន់ដៃ និង គ្មានវិញ្ញាបនប័ត្រសំគាល់ជាម្ចាស់អចលនវត្ថុនោះទេ  ។

ដោយឡែកបុគ្គលឈ្មោះ ស៊ាង លូ បានបន្តសកម្មភាពចាក់ដី រំលោភយកដីចំណីបឹង ឬ ប្រឡាយ  សាធារណៈខាងលើយ៉ាងរំភើយ មិនញញើតនិងច្បាប់ និង សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសណ្តាន់បន្តិចទាល់តែសោះ។

សុំបញ្ជាក់ថា ការចាក់ដីរំលោភយកខាងលើនេះ តាំងពីកំឡុងដើមខែមិថុនា  ឆ្នាំ២០២៦ មករហូតមកដល់ថ្ងៃទី ២១ ទើបពលរដ្ឋបានរាយការណ៍ មកក្រុមអ្នកសារព័ត៌មាន ។ ក្រោយទទូលបានព័ត៌មាននេះ  អ្នកសារព័ត៌មានយើងខ្ញុំ ក៏បានចុះទៅដល់ទីតាំងដែលកំពុងធ្វើសកម្មភាព  ក៏ឃើញមានគ្រឿងចក្រប្រភេទអាប៊ូល ១គ្រឿង និង ឡានដឹកដីជាច្រើនគ្រឿង  កំពុងដឹកដីចាក់ និង ឈូសឆាយទីតាំងខាងលើតែម្តង ។ ស្របពេលនោះដែរ ក៏ឃើញវត្តមានរបស់លោក សូ សុវណ្ណ មេឃុំទំរីង ក៏បានចុះទៅហាមឃាត់ គ្រឿងចក្រទាំងនោះមិនអោយចាក់លើចំណុចដីដែលគ្មានប្លង់ ដីចំណីបឹង ឬ ប្រឡាយសាធារណៈ ។ ខណៈនោះដែរក៏ឃើញបុគ្គលម្នាក់ ពាក់មួកក្រណាត់ពណ៍ខ្មៅ រុំមុខជិត  ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ាង លូ  រូមទាំងបក្សពួក ចំនួន ៣ ទៅ ៤ នាក់ទៀត បានចេញមកថតលោកមេឃុំ  ដែលកំពុងហាមឃាត់ ព្រមទាំង ថតអ្នកសារព័ត៌មាន ដែលកំពុងចុះយកព័ត៍ និងប្រមូលព័ត៌មានតាមវិជ្ជាជីវៈ តែទោះជាយ៉ាងណាក្តី គ្រឿងចក្រទាំងអស់នោះ ពុំបានផ្អាក់សកម្មភាពឡើយ ។ 

ចំពោះករណីខាងនេះ រដ្ឋបាលស្រុកសណ្តាន់ បានចេញសេចក្តីបំភ្លឺមួយច្បាប់ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ដែលមានខ្លឹមសារថា ÷
១.ករណីពលរដ្ឋចាក់ដីលើចំណីអូរ រដ្ឋបាលស្រុក និង អនុវត្តតាមផ្លូវច្បាប់។ ទីតាំងដែលបានកំពុងចាក់ដី និងជុំវិញទីតាំងចាក់ដីស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនទាន់មានវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនៅឡើយទេ ។
២. ករណីទឹកហូរកាត់ផ្លូវបណ្តាលអោយប្រជាពលរដ្ឋពិបាក់ធ្ចើដំណើរ  មូលហេតុមកពីស្ទះលូ ចំនួន២ទីតាំង (ទំហំលូតូច និងមានសម្រាមកកស្ទះច្រើន) តែត្រូវបានអជ្ញាធរឃុំ និង បងប្អូនប្រជាពលរដ្ឋសហការគ្នាស្តារួចរាល់ហើយ ។
៣.រដ្ឋបាលឃុំទំរីង មានគម្រោងជួសជុលលូ ទាំង២ទីតាំងនេះរូចហើយ ដោយពង្រីកទំហំលូអោយធំជាងមុនផងដែរ ។
ក្រោយឃើញសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសណ្តាន់ ពលរដ្ឋមានការ សារទរជាខ្លាំង តែពលរដ្ធមួយចំនួនទៀត ក៏មានការខកចិត្តទៅវិញដែរ  ដោយបុគ្គលឈ្មោះ ស៊ាង លូ មិនបានផ្អាក់សកម្មភាពចាក់ឈូសឆាយ លើដីចំណីបឹង ឬ ប្រឡាយសាធារណៈនោះទេ ! គឺនៅតែបន្តសកម្មភាពជាបន្តបន្ទាប់  ។ 

កត្តាទាំងនេះ ធ្វើអោយមហាជនដាក់ការសង្ស័យថា÷ កន្ទេលធំបន្លំដេក ឬបុគ្គលឈ្មោះ ស៊ាង លូ មានខ្សែធំខ្នងក្រាស់ ទើបមិនញញើត និង ច្បាប់បន្តិចទាល់តែសោះ។
 
បើតាមការជជែក ដេញ.ដោលគ្នា តាមតុកាហ្វេ បានលើកឡើងស្រដៀងៗគ្នាថា ÷ ករណីដែលបុគ្គល ស៊ាង លូ ហ៊ានធ្វើតាមតែអំពើចិត្តដូច្នេះ ប្រហែលមកពី លោក ស៉ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ អសមត្ថភាព ឬ គ្រាន់តែចេញសេចក្តីបំភ្លឺមួយច្បាប់ ដើម្បីបន្លំភ្នែកមហាជន និង បង្វែរស្ថានការ ជាលេស ដើម្បីទុកឱកាសសម្រាប់បុគ្គល ស៊ាង លូ បន្តសកម្មភាពបានដោយរលួនតែប៉ុណ្ណោះ   ។ 

មហាជន និង អ្នកតាមដានសង្គម បានទទូចស្នើសុំ ដល់មន្រ្តីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេស  ឯកឧត្តម  នួន  ផារ័ត្ន  អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ  មេត្តាចាត់មន្រ្តីជំនាញ ដើម្បីចុះអនុវត្តច្បាប់អោយបានតឹងរឹង និង ឆាប់រហ័សមានតម្លាភាព ដើម្បីការពារទ្រព្យសម្បត្តិ និង ផលប្រយោជន៍ របស់សាធារណៈ ។

បើយោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១នៃព្រះរាជាណាចក្រកម្ពុជា (ជាពិសេសមាត្រា ១៥) រាល់ដីធ្លីដែលជាទ្រព្យសម្បត្តិសាធារណៈការចាក់ដីលប់ដោយគ្មានការអនុញ្ញាត ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ (ការរំលោភបំពានលើដីរដ្ឋ) ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល (តម្រូវឱ្យកាយដីចេញវិញ និងស្តារដូចដើម) ឬទោសទណ្ឌតាមច្បាប់ស្តីពីភូមិបាល និងច្បាប់បរិស្ថាន។

អង្គភាពយើងខ្ញុំ និងបន្តផ្សព្វផ្សាយជូនដល់មហាជន ក៏ដូចជាអ្នកតាមដានបណ្តាញសង្គមមួយចំនួនបន្តទៀត ក្នុងករណីនេះមានការវិវត្តន៍ ឬប្រែប្រូលយ៉ាងណានោះ   អង្គភាពយើងខ្ញុំ រង់ចាំទទូលការបកស្រាយ និងបំភ្លឺ ពីគ្រប់សាមីអង្គដែលពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ  ៕

Loading

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *