លោកប្រធាន សហគមន៍ អូរក្រញូង កំពុងកាប់រាន ទន្រ្ទានដីព្រៃបម្រុងទុកអអចិន្រ្តៃយ៍របស់រដ្ឋ  តំបន់ច្រកតោល !!!

លោកប្រធាន សហគមន៍ អូរក្រញូង កំពុងកាប់រាន ទន្រ្ទានដីព្រៃបម្រុងទុកអអចិន្រ្តៃយ៍របស់រដ្ឋ តំបន់ច្រកតោល !!!

លោកប្រធាន សហគមន៍ អូរក្រញូង កំពុងកាប់រាន ទន្រ្ទានដីព្រៃបម្រុងទុកអអចិន្រ្តៃយ៍របស់រដ្ឋ តំបន់ច្រកតោល !!!

កំពង់ធំ៖ ដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋទំហំ ៤៩១ ហិកតា ស្ថិតនៅក្នុងដែនបម្រុងទុកតំបន់ច្រកតោល ក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងត្រូវបានលោកប្រធានសហគមន៍អូរក្រញួង ឈ្មោះ ម៉ៅ ធា ហំព័ទ្ធយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រហែលជាង ២០ ហិចតា នេះបើយោងតាមប្រភព ដែលសារព័ត៌មានយើងទើបទទូលបាន ។

គួរបញ្ជាក់ថា៖ ដីព្រៃបម្រុងទុកអចិន្រ្តៃយ៍របស់រដ្ឋ ចំនួន ៤៩១ ហិចតា ខាងលើនេះ រដ្ឋបាលខេត្តកំពង់ធំបានចេញដីកាដកហូតលេខ ១៧៨/២៣ ដ.ក ចុះថ្ងៃទី០៤ ខែតុលា ឆ្មាំ២០២៣ កន្លងទៅនេះ ។ ជំវិញករណីកាប់រានទន្រ្ទានដីព្រៃបម្រុងទុកអចិន្រ្តៃយ៍របស់រដ្ឋ ពីសំណាក់ លោក ម៉ៅ ធា នោះដែរ សារព័ត៌មានយើងបានសំការបំភ្លឺពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ឱម ប៊ុនធឿន ប៉ុន្តែលោក បានបញ្ជាក់ប្រាប់សារព័ត៌មានយើងវិញថា ដីព្រៃបម្រុងនោះ ពុំស្ថិតនៅក្នុងដែនការពាររបស់មន្ទីរបរិស្ថាននោះទេ ។ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានបញ្ជាក់តាមទូរស័ព្ទថា បើមានការកាប់ទន្រ្ទានពិតមែន ដាច់ខាតលោក និង មានចំណាត់ការតាមផ្លូវច្បាប់ ។ យ៉ាងមិញក្រសែភ្នែកមហាជនកំពុងរង់ចាំមើលថា តើចំណាត់ការរបស់លោកប្រធានមន្ទីរ មានប្រសិទ្ធភាព ដែរ ឬ ទេ ។

មហាជនមានការងឿងឆ្ងល់ថា ដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ នៅបំបន់ច្រកតោលនោះ រដ្ឋបាលខេត្តកំពង់ធំបានចេញដីការដកហូត រូចហើយ កាលពីកំឡុង ឆ្នាំ ២០២៣ ចុះហេតុអ្វីបានជាបុគ្គល់ ឈ្មោះ ម៉ៅ ធា ដែលមានតួនាទីជាប្រធានសហគមន៍ផងនោះ នៅតែបន្តរកាន់កាប់ ឬ ដុតរានទន្រ្ទានហំព័ទ្ធយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានដូច្នេះទៅវិញ ? ។

អង្គភាភយើងចុះផ្សាយព័ត៌មាននេះ ដើម្បីជាសារជួនដំណឹងដល់មន្រ្តីគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ សូមបើកការសើបអង្កេតអោយច្បាស់លាស់ លើករណីមួយនេះ ដើម្បីការពារផលប្រយោជន៍ជាតិ ហើយរកអោយឃើញជនណាដែលធ្វើសកម្មភាព រំលោភ បំពាន យកទ្រព្យសម្បត្តិរបស់រដ្ឋ និង បំផ្លាញធនធានធម្មជាតិ ត្រូវតែយកមកទទួលខុសត្រូវចំពោះមុខតាមច្បាប់ ៕

អង្គភាពយើងរង់ចាំទទូល ការបកស្រាយ ពីគ្រប់សាមី ពាក់ព័ន្ធទាំងអស់ តាមរបប និង វិជ្ជាជីវៈសារព័ត៌មានរៀងរាល់ម៉ោងធ្ចើការ ។

Loading

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *