ល្បែងជល់មាន់ និង អាប៉ោង នៅស្រុកសន្ទុក៖ សង្ស័យមានការជូនដំណឹងមុនពេលចុះបង្ក្រាប ខណៈសមត្ថកិច្ចបដិសេធមិនដឹង

ល្បែងជល់មាន់ និង អាប៉ោង នៅស្រុកសន្ទុក៖ សង្ស័យមានការជូនដំណឹងមុនពេលចុះបង្ក្រាប ខណៈសមត្ថកិច្ចបដិសេធមិនដឹង

ល្បែងជល់មាន់ និង អាប៉ោង នៅស្រុកសន្ទុក៖ សង្ស័យមានការជូនដំណឹងមុនពេលចុះបង្ក្រាប ខណៈសមត្ថកិច្ចបដិសេធមិនដឹង !!!!

កំពង់ធំ៖ ករណីល្បែងស៊ីសងខុសច្បាប់ប្រភេទជល់មាន់ និង អាប៉ោង នៅស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងបង្កការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីក្រុមអ្នកសារព័ត៌មានចុះទៅផ្ទាល់មើលឃើញថា មានសញ្ញាសង្ស័យអំពីការជូនដំណឹងជាមុនទៅក្រុមអ្នកលេង មុនពេលសមត្ថកិច្ចចុះបង្ក្រាប ដែលនាំឲ្យការអនុវត្តច្បាប់ហាក់ដូចជាមិនមានប្រសិទ្ធភាពពេញលេញ ។

តាមការចុះពិនិត្យផ្ទាល់ របស់ក្រុមសារព័ត៌មាន នៅរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានបានទៅដល់ទីតាំងមួយ ស្ថិតនៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ដែលត្រូវបានរាយការណ៍ថាជាកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់  គោលបំណងគឺដើម្បីផ្តិតយកសកម្មភាព និង ភស្តុតាង ដើម្បីបង្ហាញជូនសាធារណជន ។

ប៉ុន្តែ នៅពេលទៅដល់ចំណុចចូល ក្រុមការងារបានជួបប្រទះមនុស្សប្រមាណ ២ ទៅ ៣នាក់ ដែលមានសភាពដូចជាឆ្មាំយាមផ្លូវ ធ្វើការរារាំងមិនឲ្យចូលទៅកាន់ទីតាំងខាងក្នុងបាន ។ សកម្មភាពនេះបង្កការសង្ស័យថា ទីតាំងនោះអាចមានការរៀបចំ និង គ្រប់គ្រងយ៉ាងមានរបៀបរៀបរយ ។

ក្រោយមក ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក ដើម្បីសុំអន្តរាគមន៍ ។ តាមការរាយការណ៍ លោកអធិការបានឆ្លើយតបថា មិនទាន់មានព័ត៌មានច្បាស់លាស់ និង ស្នើឲ្យបញ្ជាក់ទីតាំងជាក់លាក់ ដើម្បីចាត់វិធានការ ។

តែទោះជាយ៉ាងណា ប្រហែលមិនដល់១០នាទី ផងក្រោយពេលមានការរាយការណ៍ មានបុរសម្នាក់ជិះម៉ូតូចេញពីខាងក្នុងទីតាំង និង បានប្រាប់ថា មានការជូនដំណឹងឲ្យបញ្ឈប់លេងជាបន្ទាន់ ។ បន្ទាប់មក សកម្មភាពល្បែងត្រូវបានបញ្ឈប់ ហើយមនុស្សនៅទីនោះបានចាកចេញអស់ មុនពេលកម្លាំងសមត្ថកិច្ចចុះមកដល់។

ទិដ្ឋភាពការអនុវត្តបែបនេះនាំឲ្យកើតមានចម្ងល់ជាច្រើនពីមហាជន ហើយបានលើកឡើងថា
-ហេតុអ្វីបានជាក្រុមអ្នកលេងអាចដឹងមុន និង រត់ចេញបានទាន់ពេលវេលា ?
-តើមានការជូនដំណឹង មុនពេលចុះបង្ក្រាបឬយ៉ាងណា?
-ហេតុអ្វីទីតាំងដែលស្ថិតនៅក្បែរប៉ុស្តិ៍នគរបាល តែត្រូវការពេលវេលាយូរ ក្នុងការចុះអនុវត្តច្បាប់ ?

ប្រភពមួយចំនួនក៏បានអះអាងថា ក្នុងស្រុកសន្ទុក អាចមានទីតាំងល្បែងស៊ីសងប្រភេទនេះច្រើនជាងមួយកន្លែង ផ្សេងគ្នា ដែលតែងតែផ្លាស់ទីជាបន្តបន្ទាប់ ដើម្បីគេចវេសពីការបង្ក្រាប ។
ជាមួយគ្នានេះ ការចុះបង្ក្រាបរបស់សមត្ថកិច្ចក្នុងករណីខ្លះ ត្រូវបានសង្កេតឃើញថា មិនអាចឃាត់ខ្លួនអ្នកពាក់ព័ន្ធបានឡើយ ហើយមានតែការរកឃើញសម្ភារៈនៅកន្លែងកើតហេតុប៉ុណ្ណោះដែលបង្កការរិះគន់ថា អាចជាការអនុវត្តមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ ។

យ៉ាងណាក៏ដោយ សម្រាប់ការអះអាងទាំងនេះ នៅតែត្រូវការការស៊ើបអង្កេតបន្ថែមពីស្ថាប័នមានសមត្ថកិច្ច ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ និង រកមូលហេតុពិតប្រាកដ។មហាជន និង អ្នកតាមដានសង្គម បានស្នើឲ្យអាជ្ញាធរខេត្តកំពង់ធំ ពិសេសថ្នាក់ដឹកនាំនគរបាលខេត្ត ចាត់វិធានការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ និង មានតម្លាភាព ដើម្បីបំបាត់រាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ និង ធានាសន្តិសុខសង្គមឲ្យបានប្រសើរឡើង ស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ៕

Loading

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *