អភិបាលខេត្តកំពង់ធំ អញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៥៣គ្រួសារ  ក្នុងសុ្រកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ អញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៥៣គ្រួសារ ក្នុងសុ្រកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ

អភិបាលខេត្តកំពង់ធំ អញ្ជើញចែកស្រូវពូជ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៥៣គ្រួសារ ក្នុងសុ្រកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះចែកស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៥៣គ្រួសារ ក្នុងស្រុកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍ថា ការចុះចែកស្រូវពូជនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ។ ហើយការចែកស្រូវពូជជូនប្រជាពលរដ្ឋនាពេលនេះ គឺស្ថិតក្នុងក្របខណ្ឌនៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ជាពិសេសជួយស្ដារឡើងវិញនូវការផលិតស្រូវ ដើម្បីឱ្យប្រជាកសិករមានលទ្ធភាពបន្តការបង្កបង្កើនផលសម្រាប់រដូវកាលបន្ទាប់។

ឯកឧត្តមបានបន្តថា ការផ្តល់ជូនស្រូវពូជនេះ ក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលទទួលរងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ និងជាការរួម ចំណែកជួយកាត់បន្ថយបន្ទុកចំណាយក្នុងការស្តារផលិតកម្មកសិកម្មឡើងវិញ ហើយត្រូវខិតខំយកចិត្តទុកដាក់ក្នុងការដាំដុះ និងពិចារណាបង្កើនការដាំដំណាំរួមផ្សំបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល និងពង្រឹងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងវិញ។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋា ភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបន្តសាមគ្គីភាព រួមគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះ ប្រជាកសិករដែលទទួលបានស្រូវពូជសម្តែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋបាលខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ និងផ្ដល់ជំនួយជាស្រូវពូជទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលនិងស្តារជីវភាពគ្រួសាររបស់ពួកគាត់ឡើង វិញផងដែរ។

សូមបញ្ជាក់ថាប្រជាកសិករដែលទទួលបានស្រូវពូជមានចំនួន៨៥៣ គ្រួសារ ដោយ១គ្រួសារៗ ទទួលបានចំនួន១០០ គីឡូក្រាម៕

Loading

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *